ជំរាបសួរលោកគ្រូ ชัยมงคล​ និងលោកគ្រូ ทองเหลือง

ខ្ញុំបាទឈ្មោះប៉ូច ពៅ ជាគ្រូបង្រៀនម្នាក់ នៅវិទ្យាល័យកំពង់ឈើទាល ដែលជាសាលាព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍សិរិថន ស្ថិតនៅក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា ។

ខ្ញុំមានសេចក្តីរាករាយឥតឧបមាដែលបានឃើញ លោកគ្រូបើកបង្រៀនភាសាខ្មែរសំរាប់ឲ្យកូនខ្មែរ ដែលរស់នៅក្នុងខេត្តសុរិន្ទ និងអ្នកដែលចាប់អារម្មណ៍ បានសិក្សាស្រាវជ្រាវរៀនសូត្រ ភាសាកំណើតរបស់យើង ។ ប្រសិនបើមានឱកាសខ្ញុំនឹងទៅទស្សនាកំសាន្តនៅសាលារៀនភាសាខ្មែររបស់លោកគ្រូ ។

​​​ សូមលោកគ្រូទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីលោកគ្រូ ។

ពីខ្ញុំបាទ ប៉ូច ពៅ នៅស្រុកខ្មែរ

សូមអរគុណ